ព័ត៌មានអន្តរជាតិ

មេដឹកនាំ តួកគី-រុស្សី ជួបគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ូល ពិភាក្សាបញ្ហាសំខាន់ៗ ក្នុងតំបន់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី៨ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគី រុស្ស៊ីលោក Vladimir Putin បានជួបគ្នាកាលពីព្រឹកមិញនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់។

អ្វីដែលយើងបាន ឃើញស្រាប់នោះ គឺជាភាពតានតឹង ដែលកំពុងកើនឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយវានឹងត្រូវបានគេរំពឹងថា នឹងក្លាយទៅជា របៀបវារៈ នៃកិច្ចប្រជុំ របស់ពួកគេ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីល សំដៅទៅលើ កងទ័ពនិងកងកម្លាំងចម្រុះ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃដដែលនេះ។

ផ្ទាំងពាណិជ្ជកម្ម

សង្គ្រាមនៅលីប៊ី ដែលប្រទេសតួកគី កំពុងបញ្ជូនកងទ័ព ទៅគាំទ្ររដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ ដោយអង្គការ សហប្រជាជាតិ (GNA) និងជម្លោះ នៅក្នុងប្រទេសស៊ីរី ក៏ត្រូវបានកំណត់ នៅក្នុងកិច្ចប្រជុំ ដ៏សំខាន់នេះផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top