ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា ការបំផ្ទុះគ្រាប់បែក ទ្រង់ទ្រាយធំមួយ នៅលើរថយន្ត០១គ្រឿង បានកើតឡើង នៅតំបន់ដ៏មមាញឹក មួយកន្លែង នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី នៅថ្ងៃពុធនេះ ។
សាក្សីបាននិយាយថា ជនសង្ស័យមួយរូប ដែលជាអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត នៅលើរថយន្ត០១គ្រឿង នៅតំបន់មមាញឹក Sayidka ដែលជាទីតាំង នៃការត្រួតពិនិត្យសុវត្ថិភាពមួយនៅក្នុងក្រុង នៅវេលាម៉ោង១០ព្រឹក ត្រូវនឹងម៉ោង ៧និង០០នាទី ម៉ោងសកល ។
ចំនួននៃអ្នកស្លាប់ មិនទាន់ដឹងច្បាស់ ប៉ុន្មាននាក់នៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
