ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប បម្រើទូរគមនាគមន៍ថ្មីមួយ ទៅកាន់ដងតារាវីថី

ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា ប្រទេសចិន បានបញ្ជូនផ្កាយរណប បម្រើដល់វិស័យទូរគមនាគមន៍ថ្មី ០១គ្រឿង ទៅកាន់ដងតារាវិថី ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលអវកាស ស៊ីចាង ក្នុងខេត្តស៊ីឈួន នៅវេលាម៉ោង ១១និង២០នាទីយប់ ម៉ោងនៅក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ។

ផ្កាយរណប បានចូលដល់គន្លង នៃដងតារាវិថី ។ ផ្កាយរណនឹងប្រើប្រាស់ សម្រាប់វិស័យទូរគមនាគមន៍ វិទ្យុ ទូរទស្សន៍ និងការបញ្ជូនទិន្នន័យ រួមទាំងការធ្វើតេស្ត នូវបច្ចេកវិទ្យាខ្ពស់ ។

ផ្កាយរណបត្រូវបាន បង្ហោះដែលរុញច្រាន ដោយគ្រាប់រ៉ុក្កែត Long March-3B ។ នេះជាលើកទី៣២៤ ហើយសម្រាប់បេសកកម្ម ដែលប្រើគ្រាប់រ៉ុក្កែត ប្រភេទនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top