ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ប្រកាសផងបញ្ជូន នាវាផងដើម្បីឲ្យ ពលរដ្ឋរបស់ខ្លួន ចាកចេញពីអ៊ីរ៉ាក់

ម៉ានីល៖ នៅព្រឹក ថ្ងៃពុធ ទី៨ខែមករានេះ រដ្ឋាភិបាលហ្វីលីពីន បានធ្វើការប្រកាសចេញ បញ្ជាឱ្យមានការជម្លៀស ពលករហ្វីលីពីន ចេញពីប្រទេសអ៊ីរ៉ាក់ ជាបន្ទាន់ ហើយសូម្បីតែឆ្មាំឆ្នេរសមុទ្រ របស់ខ្លួន ក៏កំពុងបញ្ជូននាវាមួយគ្រឿងផង ទៅកាន់មជ្ឈឹមបូព៌ា ដើម្បីដឹកប្រជាជន របស់ខ្លួនទៅកាន់កន្លែង មានសុវត្ថិភាព ក្នុងពេលដែលស្ថានភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ទៅបែបនេះ។

ក្រសួងការបរទេស ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងម៉ានីល បាននិយាយថា រដ្ឋាភិបាលបានបង្កើន កម្រិតប្រកាសអាសន្ន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដល់កម្រិតខ្ពស់បំផុត ដែលតម្រូវឱ្យប្រជាជន ហ្វីលីពីន របស់ខ្លួនប្រមាណជា ១៦០០នាក់ ចាំបាច់ត្រូវតែចាកចេញ ពីប្រទេសនេះដោយសារតែ ហានិភ័យសន្តិសុខ កើនឡើងដែលចេះតែកើនឡើង។ វិធីជន្លៀសខ្លួន មាន២យ៉ាង គឺប្រជាជនហ្វីលីពីន អាចចាកចេញពីផ្ទះ ដោយខ្លួនឯង និងមួយទៀត ត្រូវគេជម្លៀសចេញ ដោយមានជំនួយ ពីនិយោជិក ឬរដ្ឋាភិបាលហ្វីលីពីន។

ក្នុងនោះផងដែរ បណ្តាប្រទេសអាស៊ី ផ្សេងទៀត ដែលមានចំនួនប្រជាជន យ៉ាងច្រើន ក៏បានសម្រេចចិត្ត ស្រដៀងគ្នានេះ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីល នៅមូលដ្ឋានអ៊ីរ៉ាក់ ចំនួន ២ ដែលជាកន្លែងផ្ទុក កម្លាំងយោធា សហរដ្ឋអាមេរិក ។ ការវាយប្រហារ លើកនេះ គឺជាការសងសឹក ចំពោះការសម្លាប់ ឧត្តមសេនីយ៍ កំពូល របស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក។

មានប្រជាជន ឥណ្ឌាប្រមាណ ១៥០០០ទៅ១៧០០០ នាក់ឥឡូវនេះ កំពុងស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ ភាគច្រើនក្នុងតំបន់ ឃឺដ ឌីបាស ណាសាហ្វានិងកាបឡា ជាដើម។
ចំណែកឯប្រជាជន ឥណ្ឌាប្រមាណ ៣០០០០ទៅ៤០០០០នាក់ ទៀតកំពុងធ្វើដំណើរកំសាន្ត ក្នុងទីក្រុងបាដាដការ៉ា បាឡាណាហ្វាហ្វ និងសាម៉ារ៉ា ក្នុងជារៀងរាល់ឆ្នាំ ដើម្បីធ្វើធម្មយាត្រា បែបសាសនា៕

ប្រែសម្រួល:ស៊ុនលី

To Top