ព័ត៌មានអន្តរជាតិ

Su-30 របស់ឥណ្ឌា ពេលនេះអាចបំពាក់ មីស៊ីលភ្ជាប់ ក្បាលនុយក្លេអ៊ែរបានហើយ

Su-30 យន្តហោះចម្បាំងបំពាក់ ក្បាលមីស៊ីលប្រភេទ BrahMos បច្ចុប្បន្នបានក្លាយទៅជា អាវុធយុទ្ធសាស្ត្រដ៏ល្អបំផុត របស់កងកម្លាំងយោធា របស់ប្រទេសឲណ្ឌា។ យន្តហោះប្រភេទនេះពីមុនមិនអាចបំពាក់ គ្រាប់មីស៊ីលនេះបានឡើយ រហូតមកដល់មានការកែប្រែចុងក្រោយនេះ។

កងកម្លាំងទ័ពរបស់យោធា របស់ប្រទេសឥណ្ឌា មកដល់ពេលនេះគឺបានចាប់ផ្តើម ទទួលយកយន្តហោះ Su-30 ថ្មីនេះហើយដោយក្នុងនោះយោងតាមការអះអាង របស់កងបញ្ជាការនៃ កងកម្លាំងប្រយុទ្ធជាយុទ្ធសាស្ត្រ SFC (Strategic Force Command) បានបញ្ជាក់ថានឹងមានចំនួនដល់ទៅ ៤២គ្រឿង។

គួរបញ្ជាក់ថាមីស៊ីលប្រភេទ BrahMos គឺជាមីស៊ីលប្រភេទល្បឿនលឿនជាងសម្លេង ហើយថែមទាំងអាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរថែមទៀតផង។ ល្បឿនរបស់វាគឺមានទៅដល់កម្រិត Mach 3.0 ឬប្រហែលជា ៣០០០គីឡូម៉ែត្រក្នុងមួយវិនាទី៕

ប្រែសម្រួល៖ ស៊ុន លី

To Top