បរទេស៖ កាលពីដើមសប្តាហ៍នេះ យន្តហោះដឹកអ្នកដំណើរ ប៊ូអ៊ីង ៧៣៧ មួយគ្រឿង បានធ្លាក់នៅអ៊ីរ៉ង់សម្លាប់មនុស្សទាំងអស់ ១៧៦ នាក់ នៅលើយន្តហោះនោះ។ មុនេះ រដ្ឋាភិបាលទីក្រុងតេរ៉ង់បានសង្កត់ធ្ងន់ថា សោកនាដកម្មនេះបានកើតឡើង ដោយសារកំហុសបច្ចេកទេស។ ទោះយ៉ាងណាប្រទេស លោកខាងលិចមួយចំនួន បានអះអាងថា យន្ដហោះនេះត្រូវបាន ទម្លាក់ដោយមីស៊ីល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Javad Zarif បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលទីក្រុងតេរ៉ង់បានបាញ់ទម្លាក់យន្ដហោះប៊ូអ៊ីង ៧៣៧ របស់អ៊ុយក្រែនដោយអចេតនាដោយសារតែ កំហុសរបស់មនុស្ស៕
ប្រែសម្រួលៈ ណៃ តុលា