ព័ត៌មានអន្តរជាតិ

បារាំង យល់ព្រមជួយដោះកូដ នៅក្នុងប្រអប់ខ្មៅ យន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានឯកភាពគ្នាតាមរយៈ ការសន្ទនាគ្នាតាមទូរស័ព្ទ ដែលក្រុមអ្នកជំនាញការរបស់បារាំង នឹងជួយក្នុងការដោះលេខកូដសម្ងាត់ ចេញពីប្រអប់ខ្មៅទាំងនោះ សម្រាប់ស្វែងការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន នៅក្នុង ប្រទេសអ៊ីរ៉ង់ ។ ការិយាល័យរបស់ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃសៅរ៍ ។

លោក Macron បានសន្យាថា នឹងជួយស៊ើបអង្កេត ទៅលើគ្រោះអកុសល និងនាំយកនូវយុត្តិធម៌ នរណាជាអ្នកទទួលខុសត្រូវទៅលើរឿងនេះ ។

ចំណែក លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងកាលពីថ្ងៃសៅរ៍ថា “កងកម្លាំងយោជា”អ៊ីរ៉ង់ ផ្ទៃក្នុងកំពុងធ្វើការស៊ើបអង្កេត ជុំវិញការបាញ់មីស៊ីលជាច្រើនគ្រាប់ ដោយសារតែមានបញ្ហាបច្ចេកទេស ដែលបានបង្កឲ្យមានគ្រោះថ្នាក់ ដ៏អាក្រក់កើតឡើងសម្រាប់ យន្តហោះអ៊ុយក្រែន និងបានបណ្តាលឲ្យស្លាប់មនុស្សអស់ ១៧៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top