ព័ត៌មានអន្តរជាតិ

មីស៊ីល ៦គ្រាប់ វាយប្រហារមូលដ្ឋានទ័ពអាកាស​ នៅភាគខាងជើងក្រុងបាកដាដ បណ្តាលឱ្យទាហានអ៊ីរ៉ាក់ ៤នាក់របួស

បរទេស៖ សមាជិកយោធាអ៊ីរ៉ាក់ចំនួន ៤នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីលកាលពីថ្ងៃអាទិត្យ នៅមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងជើងនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកបានឈរជើង។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាយទាហានទ័ពអាកាសអ៊ីរ៉ាក់ម្នាក់ និងទាហានទើបចូលធ្វើការ៣ នាក់ បានរងរបួស ក្នុងការវាយប្រហារដោយ កាំជ្រួចមីស៊ីលចំនួន ៦ គ្រាប់ នៅមូលដ្ឋានទ័ពអាកាស Balad ដែលមានបុគ្គលិកអាមេរិកាំងដែលកំពុង ហ្វឹកហាត់និងផ្តល់យោបល់ ដល់យោធាអ៊ីរ៉ាក់។

គ្មាននរណាម្នាក់ទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។

ការវាយប្រហារដោយមីស៊ីលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ច្រើនជាងមួយគ្រាប់ នៅឯមូលដ្ឋានអ៊ីរ៉ាក់ចំនួនពីរ នៅក្នុងការសងសឹកចំពោះការ សម្លាប់មេបញ្ជាការយោធា កំពូលរបស់ខ្លួនគឺ Qassem Soleimani នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ៣ ខែមករានៅឯព្រលានយន្តហោះអន្តរជាតិ Baghdad ៕

ប្រែសម្រួលៈ ណៃ តុលា

To Top