ព័ត៌មានអន្តរជាតិ

កិច្ចចរចានុយក្លេអ៊ែររវាង អាមេរិក-កូរ៉េខាងជេីង អាចនឹងបន្ដជាប់គាំងរហូត ដល់ពាក់កណ្ដាលឆ្នាំនេះ

សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា កិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងដំណើរការរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនៅតែជាប់គាំង នៅពាក់កណ្តាលឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរហាក់ដូចជា មានភាពរអាក់រអួល។

កាលពីថ្ងៃសៅរ៍អតីត ប្រេសិតនុយក្លេអ៊ែរកូរ៉េខាងជើងលោក Kim Kye-gwan បានអះអាងជាថ្មីថាកូរ៉េខាងជើង នឹងមិនវិលត្រឡប់ទៅរក កិច្ចពិភាក្សាដោយគ្មាន ការផ្តល់សម្បទានរបស់សហរដ្ឋអាមេរិកទេនោះ ហើយបានបង្ហាញការមិនពេញចិត្ត ចំពោះតួនាទីរបស់កូរ៉េខាងត្បូង ក្នុងនាមជាអ្នកសម្រុះសម្រួល។

ការចរចាររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងចាប់តាំង ពីកិច្ចចរចាចុងក្រោយរបស់ពួកគេនៅ ក្នុងប្រទេសស៊ុយអែត កាលពីខែតុលា នៅពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ “ភាពពឹងផ្អែកលើខ្លួនឯង” បាននិងកំពុងអំពាវនាវ ដល់សម្បទានរបស់សហរដ្ឋអាមេរិក និងការព្រមានពីការបង្កហេតុ ៕

ដោយ ឈូក បូរ៉ា

To Top