ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ វាយប្រហារភាគឦសាន នៃប្រទេសឈីលី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័របានវាយប្រហារភាគឦសាន នៃប្រទេសឈីលី ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,១រ៉ិចទ័រ បានវាយប្រហារនៅរយៈចម្ងាយ ១០១គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Calama ប្រទេសឈីលី នៅវេលាម៉ោង០១និង៥៧នាទីម៉ោងសកល ថ្ងៃអង្គារនេះ ។

ផ្អែកតាមការវាយតម្លៃ បឋមឃើញថា មានជម្រៅ១១៤,៨៥គីឡូម៉ែត្រ ។ តាមការវាយតម្លៃឃើញថា មានរង្វាស់ ២១.៧៥១៤ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៦៨.៣១១៤ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់អំពីការខូចខាត ឬបង្កមនុស្សស្លាប់យ៉ាងណា នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top