ព័ត៌មានអន្តរជាតិ

ទាហានឆ័ត្រយោងអាមេរិកនិងជប៉ុន ហាត់សមលោតឆ័ត្ររួមគ្នា ក្នុងសមយុទ្ធប្រចាំឆ្នាំ

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងជប៉ុន នៅពេលថ្មីៗនេះ បានចូលរួមធ្វើសមយុទ្ធ លោតឆ័ត្រយោងទ្វេភាគីមួយ នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

សមាជិកជាង៣០០នាក់ មកពីកងពលតូចលេខ១ជប៉ុន កងកម្លាំងទ័ពអាកាសអាមេរិក និងបុគ្គលិកទ័ព នៃកងពលដែនអាកាសលេខ៨២អាមេរិក និងកងទ័ពបម្រុងអាឡាស្កា បានចូលរួមក្នុងសមយុទ្ធ លោតឆ័ត្រយោងកាលពីថ្ងៃអាទិត្យ ដោយមានយន្តហោះ C-130J អាមេរិកចំនួន៣គ្រឿង យន្តហោះ C-130H ជប៉ុនចំនួន២គ្រឿង និងយន្តហោះ C-1 ពីរគ្រឿង និងយន្តហោះ C-2 មួយគ្រឿង។

ព្រឹត្តិការណ៍លោតឆ័ត្រយោងរួមគ្នានេះ បានបង្ហាញឲ្យឃើញនូវសហប្រតិបត្តិការ រវាងកងកម្លាំងយោធាជប៉ុននិងអាមេរិក ក៏ដូចជាការត្រៀមខ្លួន សម្រាប់ការវាយប្រហារដ៏ចម្បង ទៅលើកោះដាច់ស្រយាលបំផុតនានា របស់ប្រទេសជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top