ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវឲ្យកូរ៉េខាងត្បូង ជួយរួមដៃ និងប្ដេជ្ញាការពារ ច្រកសមុទ្រហូម៉ូស

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារច្រកសមុទ្រហូម៉ូស ដោយស្នើថា ទីក្រុងវ៉ាស៊ីនតោនស្វែងរកការប្តេជ្ញាចិត្កើ នឡើងពីទីក្រុងសេអ៊ូល។

នៅក្នុងនោះដែរលោក Pompeo និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានជួបពិភាក្សាគ្នានៅ Palo Alto រដ្ឋ California ដើម្បីពិភាក្សាពីស្ថានភាពនៅមជ្ឈឹមបូព៌ា និងកូរ៉េខាងជើង។

កិច្ចប្រជុំនេះបានកើតឡើង នៅពេលទីក្រុងសេអ៊ូល បាននិងកំពុងស្វែងរកជម្រើស ដើម្បីគាំទ្រដល់ប្រតិបត្តិការសន្តិសុខ ដឹកនាំដោយសហរដ្ឋអាមេរិក នៅមជ្ឈឹមបូព៌ាចំពេល មានភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។

ជាពិសេសសំណួរអំពីការ ដាក់ពង្រាយកងទ័ពកូរ៉េខាងត្បូង ទៅកាន់ច្រកសមុទ្រហូម៉ូស ចេញពីប្រទេសអ៊ីរ៉ង់ បានបង្ខំឱ្យទីក្រុងសេអ៊ូល ថ្លឹងថ្លែងការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹង ទំនាក់ទំនងពាណិជ្ជកម្ម របស់ខ្លួនជាមួយអ៊ីរ៉ង់ ៕

ដោយ ឈូក បូរ៉ា

To Top