ព័ត៌មានអន្តរជាតិ

រុស្ស៊ី ៖ អាមេរិក កំពុងតែបង្ក ឲ្យមានភាពតានតឹង ក្នុងពិភពលោក

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការបង្កឲ្យមានភាពតានតឹង នៅជុំវិញពិភពលោក តាមរយៈគោលនយោបាយបរទេស ដ៏គឃ្លើននានា។

នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ គូសបង្ហាញពីគោលនយោបាយបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងពីការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន សម្លាប់មេបញ្ជាការជាន់ខ្ពស់យោធាអ៊ីរ៉ង់មួយរូប នៅក្នុងហេតុការណ៍ វាយប្រហារដោយកូនដ្រូន កាលពីសប្ដាហ៍មុន បង្កឲ្យមានការវាយប្រហារ ដោយមីស៊ីលពីអ៊ីរ៉ង់ ទៅលើមូលដ្ឋានអាមេរិក ពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់។

យោងតាមប្រភពព័ត៌មានពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បាននិយាយយ៉ាងដូច្នេះថា “ការកើនឡើងនៅក្នុងភាពតានតឹង រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នឹងមិនជួយដោះស្រាយ វិបត្តិណាមួយ នៅក្នុងតំបន់នោះឡើយ ដោយសារភាពតានតឹង នឹងកើនឡើងខ្លាំង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top