ព័ត៌មានអន្តរជាតិ

អាមេរិក នឹងរក្សាដាក់សម្ពាធ លើប្រធានាធិបតី វេណេស៊ុយអេឡា

បរទេស៖ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហដ្ឋអាមេរិក និងប្រទេសជាសម្ពន្ធមិត្ត លោកខាងលិចរបស់ខ្លួន នឹងដាក់សម្ពាធបន្ថែមទៀត លើរបបផ្តាច់ការ វេណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ។

លោក Mike Pompeo បាននិយាយប្រាប់ក្រុមប្រឹក្សា អចិន្ត្រៃយ៍របស់អង្គការរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះថា “ចំណាត់ការជាច្រើនទៀតនឹងមកដល់។ លោក ម៉ាឌូរ៉ូ ពិតជាដឹងថា យើងមានន័យពីរឿងជំនួញ ហើយវាជាមូលហេតុ ដែលលោកស្វះស្វែង ដកប្រទេសវេណេស៊ុយអេឡា ចេញពីរដ្ឋធម្មនុញ្ញ”។

គួរបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០១៩ ជាពេលដែលមេដឹកនាំ ប្រឆាំងនៃប្រទេសនេះ គឺលោក Juan Guaidó បានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្ដោះអាសន្ន បន្ទាប់ពីការស្បថឡើងកាន់តំណែង ដ៏ចម្រូងចម្រាស់របស់លោក ម៉ាឌូរ៉ូ សម្រាប់អាណត្តិទីពីររបស់លោក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top