បរទេស៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងអគារមួយនៅជិតអាកាសយានដ្ឋានស៊ីដនី នៅល្ងាចថ្ងៃអង្គារ ដោយមានក្រុមពន្លត់អគ្គិភ័យជាង ៨០ នាក់បានហៅឱ្យជួយពន្លត់ចំពោះអគ្គិភ័យដ៏ធំនេះ។
យោងតាមសារព័ត៌មាន 7News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យត្រូវបានគេហៅទៅផ្លូវ Coward តំបន់ Mascot នៅម៉ោងប្រហែល ៧ និង ១៥ នាទីល្ងាច ដោយមានប៉ូលីសនិងរថយន្តសង្គ្រោះបន្ទាន់បានចូលរួមផងដែរ។
ផ្សែងខ្មួលខ្មាញ់ អាចត្រូវបានគេមើលឃើញពីចំណតអាកាសយានដ្ឋាន ដែលអ្នកថតរូបរបស់ CNN បាននិយាយថា ជើងហោះហើរកំពុងបន្តចុះចត និងចេញដំណើរ នៅពេលក្រុមអ្នកពន្លត់អគ្គិភ័យអាកាសយានដ្ឋាន បានមើលកន្លែងស្តុកឥន្ធនៈ៕
ប្រែសម្រួលៈ ណៃ តុលា
