ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ដោយសារវីរុស រលាកសួតប្រភេទថ្មីនៅចិន កើនដល់ ១៧នាក់ ខណៈអ្នកស្រុកនៅក្រុងវូហាន ត្រូវគេហាមមិនឱ្យធ្វើដំណើរទៅក្រៅ

បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់ នៅក្នុងការផ្ទុះឡើងនៃជំងឺរលាកសួត ដែលមិនត្រូវបានគេស្គាល់ដែល ក្រោយមកត្រូវបានគេស្គាល់ថា ជាប្រភេទថ្មីនៃវីរុស កូរ៉ូណាវីរុស ដែលបានរញ្ជួយទីក្រុងវូហាន របស់ប្រទេសចិនកាលពីចុងខែធ្នូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានបញ្ជាក់ថា មានចំនួន ៥៧១ ករណីនៃការឆ្លងវីរុសនេះ។

គិតត្រឹមម៉ោង ២៤និង០០ នាទីថ្ងៃទី២២ ខែមករា គណៈកម្មាធិការរបស់យើងបាន ទទួលករណីសរុបចំនួន ៥៧១ករណី នៃជំងឺរលាកសួតនៃការឆ្លងវីរុសថ្មីនៅ ២៥ខេត្ត (តំបន់ស្វយ័តក្រុង) ក្នុងប្រទេសចិន ក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន ៩៥នាក់ និងមនុស្សស្លាប់ចំនួន ១៧នាក់ (ទាំងអស់មកពីខេត្តហ៊ូប៉ី ) ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សរុបករណីសង្ស័យចំនួន ៣៩៣ករណី ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន ១៣ (តំបន់ស្វយ័តនិងក្រុង) ។

កាលពីថ្ងៃពុធប្រជាជននៅទីក្រុងវូហាន របស់ប្រទេសចិនដែលជាកន្លែង ដែលការឆ្លងបានចាប់ផ្តើមត្រូវបាន គេហាមឃាត់ការធ្វើដំណើរ ដោយសារតែការព្រួយបារម្ភ អំពីវីរុសដែលបានក្លាយ ទៅជាការរីករាលដាល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top