ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ ​បញ្ជាក់ពីការតែងតាំងជាផ្លូវការ អ្នកការទូតថ្មី​ ដេីម្បីដោះស្រាយ បញ្ហាអន្ដរជាតិ

សេអ៊ូល​៖​ កូរ៉េខាងជើង​ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា​ ខ្លួនបានតែងតាំងជាផ្លូវការនូវមន្រ្តីមួយរូប​ ដេីម្បីដោះស្រាយបញ្ហាអន្តរកូរ៉េ​ ដែលនឹងក្លាយជាអ្នកការទូតកំពូលថ្មីរបស់ខ្លួន​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ បានរាយការណ៍ថាក្រសួងការបរទេសបានរៀបចំពិធីជប់លៀងសម្រាប់ឯកអគ្គរដ្ឋទូត​ ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង​ មុនថ្ងៃបុណ្យចូលឆ្នាំថ្មី​ និងបានសំដៅទៅលើលោក Ri Son-gwon ដែលស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់​ ដែលកំពុងកាន់ដៃគ្នានៅក្នុងពិធីជួបជុំនោះក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេស។

នេះជាលើកទីមួយហើយ ដែលសារព័ត៌មានកូរ៉េខាងជើង​ បានបញ្ជាក់ពីការតែងតាំងលោក​ ហេីយការរំពឹងទុកបានលេចចេញនាពេលថ្មីៗនេះថាលោករី​ ដែលជាអតីតប្រធានគណៈកម្មាធិការ ដើម្បីបង្រួបបង្រួមសន្តិភាពកូរ៉េ​ អាចនឹងជំនួសលោករី​ យ៉ុងហូ​ ដែលដឹកនាំការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕

ដោយ​ ឈូក​ បូរ៉ា

To Top