យ៉ាំងហ្គោន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានកត់សម្គាល់លើសេចក្តីសម្រេចរបស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីវិធានការបណ្តោះអាសន្នទាក់ទង នឹងបណ្តឹងរបស់ប្រទេសហ្គាំបៀ ដោយបដិសេធពីបទប្រល័យពូជសាសន៍នៅរដ្ឋរ៉ាក់ឃីន ជម្រុញឱ្យតុលាការអន្ដរជាតិឈានដល់ការសម្រេចចិត្តត្រឹមត្រូវ
សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា “ វាមានសារៈសំខាន់ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលតុលាការឈានដល់ការសម្រេចចិត្ត ត្រឹមត្រូវលើអង្គហេតុនៃករណីនេះ”។
ប្រទេស Gambia ក្នុងនាមអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) បានដាក់ពាក្យសុំទៅ ICJ ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ពីបទរំលោភលើអនុសញ្ញាឆ្នាំ ១៩៤៨ ស្តីពីការការពារ និងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាក់ឃីន៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									