ចិន៖ ហ្វូស៊ីល ដែលត្រូវបានថែរក្សាយ៉ាងល្អ នៃប្រភេទសត្វរកឃើញថ្មី នៅប្រទេសចិននោះ ដោយអ្នកវិទ្យាសាស្ត្រ បានដាក់ឈ្មោះឲ្យថា “ នាគរាំ” កំពុងបញ្ចេញពន្លឺថ្មី លើគម្លាតនៃការវិវត្ត រវាងដាយណូស័រ និងបក្សី បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ និយាយថា Wulong bohaiensis ដែលបកប្រែទៅជា“ នាគរាំ” គឺជាដាយណូស័រ Cretaceous Period មានកម្ពស់២ ដងជាងសត្វក្អែក និងរស់នៅ ក្នុងតំបន់បឹងក្បែរនោះ ប្រហែល ១២០ លានឆ្នាំមុន។ វាមានមុខរាងពងក្រពើ មាត់មានធ្មេញពេញ និងក្រញ៉ាំម្រាមជើងដ៏គ្រោះថ្នាក់ ហើយភាគច្រើនអាចចិញ្ចឹម លើថនិកសត្វតូចៗជីងចក់បក្សី និងត្រី។
ហ្វូស៊ីលរបស់ Wulong ត្រូវបានគេរកឃើញ នៅខេត្តឡៅនីង ភាគឥសាន ប្រទេសចិន កាលពីជិតមួយទសវត្សរ៍មុន ហើយថ្មីៗនេះត្រូវបានដាក់បង្ហាញ នៅក្នុងសៀវភៅមួយ បានចុះផ្សាយក្នុងសៀវភៅ កំណត់ហេតុ កាយវិភាគសាស្ត្រ រួមបញ្ចូលទាំងគ្រោងឆ្អឹង ក៏ដូចជាជាលិការទន់ ៗ ដូចជារោមដ៏កម្រ ត្រូវបានរក្សាទុកយ៉ាងលម្អិត។
ដៃ និងជើងវែងរបស់វានីមួយៗ មានស្លាបមើលទៅស្រដៀង នឹងស្លាបបក្សី រីឯផ្នែកផ្សេងទៀត នៃរាងកាយរបស់វា ត្រូវបានគ្របដណ្ដប់ដោយរោម។
អ្នកវិទ្យាសាស្ត្រដឹងថា ដាយណូស័រត្រូវបានគ្របដណ្តប់ ដោយស្លាបពួកវា មិនច្បាស់ពីរបៀប ដែលស្លាបទាំងនោះ ត្រូវបានគេប្រើ ហើយនិយាយថា ការរកឃើញ របស់វាអាចជួយបំភ្លឺបន្ថែមទៀត នៅក្នុងរយៈពេលមួយ ដែលដាយណូស័រ បានរាលដាលស្លាបរបស់ពួកគេ ហើយចាប់ផ្តើមវិវត្ត ទៅជាបក្សីសព្វថ្ងៃ៕ ដោយ៖លី ភិលីព