ព័ត៌មានអន្តរជាតិ

អាហ្គានីស្ថាន​ បើកការវាយប្រហារ ២៤ម៉ោងពេញ សម្លាប់បានក្រុមតាលីបង់ កើនដល់ ៥១នាក់

កាប៊ុល៖ នៅថ្ងៃទី២៦ ខែមករា កងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមរយៈជើងគោកនិង តាមអាកាស ប្រឆាំងនឹងពួកតាលីបង់ប្រើប្រាស់រយៈពេល ២៤ ម៉ោងចុងក្រោយហើយជាលទ្ធផល យុទ្ធជនប្រយុទ្ធរបស់តាលីបង់សរុប ៥១នាក់បានបាត់បង់ជីវិត។

ប្រតិបត្តិការលើកនេះ ត្រូវបានគេមើលឃើញ នឹងក្លាយទៅជាសញ្ញានៃ ភាពជាប់គាំងជាថ្មីនៅក្នុងកិច្ចចរចាសន្តិភាព។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសនាព្រឹកថ្ងៃអាទិត្យផងដែរថាកងកម្លាំង រដ្ឋាភិបាលបានធ្វើការ វាយលុកតាមផ្លូវគោក ចំនួន ១៣កន្លែង និងការវាយប្រហារតាមអាកាសចំនួន ១២ នៅក្នុងខេត្តចំនួន ៩ ដោយបន្ថែមថាក្រុមភេរវករចំនួន ៥១ នាក់ត្រូវបានសម្លាប់ ១៣ នាក់រងរបួសនិង ៦ នាក់ត្រូវបានចាប់ខ្លួន។

ក្នុងនោះផងដែរមន្ត្រីក្នុងតំបន់ នៅភាគខាងជើងនៃខេត្ត Balkh បាននិយាយថាយ៉ាងហោចណាស់មានស្ត្រី ៣ នាក់និងកុមារ ៤ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសហើយមកដល់ពេលនេះវាកំពុងបង្កឱ្យកើតចេញជា ការតវ៉ានៅមុខការិយាល័យ រដ្ឋាបាលរបស់ខេត្តនោះផងដែរ ។

ប្រែសម្រួល៖ ស៊ុន លី

To Top