ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និយាយថា វីរុសកូរ៉ូណា គឺជាបិសាច

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ ប្រមុខអង្គការសុខភាពពិភពលោកថា វីរុសកូរ៉ូណាថ្មី គឺជាបីសាច និងថា ប្រទេសចិនមានទំនុកចិត្តថា នឹងឈ្នះសង្គ្រាមប្រឆាំង វីរុសដ៏កំណាចនេះ ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា លោក ស៊ី ជីនពីង បានថ្លែងបន្ថែមទៀតថា លោកជឿជាក់ថា អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ នឹងផ្តល់នូវការវាយតម្លៃដ៏មានគោលដៅ និងសមហេតុផល ចំពោះវីរុសថ្មីនេះ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ចំនួនមនុស្សស្លាប់ បណ្ដាលមកពីវីរុស ដែលស្រដៀងជម្ងឺផ្ដាសាយធំ បានកើនឡើងដល់ជាង ១០០នាក់ហើយនៅក្នុងប្រទេសចិន និងអ្នកឆ្លងវីរុសនេះ ត្រូវបានគេបញ្ជាក់ថា មានចំនួនជាង ៤.៥០០នាក់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top