បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្ស លោក Alex Azar បាននិយាយនៅក្នុងសន្និសីទ កាសែត មួយនៅថ្ងៃអង្គារថា រដ្ឋបាលលោក ត្រាំ បានផ្តល់សម្រាប់រដ្ឋមន្រ្តី ក្រសួងសុខាភិបាលចិន ដោយនឹងបញ្ជូនក្រុមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) ដើម្បីជួយឆ្លើយតប នឹងសុខភាពសាធារណៈ ចំពោះការផ្ទុះឡើង នៃជំងឺរលាកសួតកូរ៉ូណាវីរុសនេះ ។
យោងតាមសារព័ត៌មាន The Hill ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Azar បាននិយាយថា “យើងកំពុងជំរុញប្រទេសចិន ឱ្យមានកិច្ចសហប្រតិបត្តិការ និងតម្លាភាពបន្ថែមទៀត គឺជាជំហានសំខាន់បំផុត ដែលអ្នកអាចឈានទៅ រកការឆ្លើយតបប្រកបដោយប្រសិទ្ធភាព” ។
លោកនិយាយថា ជំនួយត្រូវបានផ្តល់ដោយផ្ទាល់ ឬភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO) ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិក មិនទាន់ទទួលបានការអនុញ្ញាតក្នុងការធ្វើដូច្នេះទេ។
ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក បានប្រកាសពីកិច្ចព្រមព្រៀង មួយជាមួយប្រទេសចិនកាលពីថ្ងៃអង្គារ ដើម្បីនាំអ្នកជំនាញអន្តរជាតិ ប៉ុន្តែមិនទាន់ច្បាស់ថាតើមន្រ្តីអាមេរិក នឹងចូលរួមដែរឬយ៉ាងណានោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា