ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន ជំរុញអ្នកវិទ្យាសាស្ត្រ ឲ្យរកមូលហេតុ នៃវីរុសថ្មី

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការជំរុញអ្នកវិទ្យាសាស្ត្រចិននានា ឲ្យស្វែងរកមូលហេតុ ជាឫសគល់នៃ កូរ៉ូណាវីរុស ដើម្បីជួយដល់ការអភិវឌ្ឍ ផលិតវ៉ាក់សាំង ការពារវីរុសថ្មីនេះ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីចិន ក៏បានមានប្រសាសន៍ផងដែរថា ស្ថានភាពវីរុសថ្មីនេះ គឺនៅតែមានសភាពស្មុគស្មាញ និងគួរឲ្យខ្លាចញញើត។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ នៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តី រាយការណ៍ទើបបានប្រកាស ពីការបង្កើតក្រុមការងារ ជំនាញលើ កូរ៉ូណាវីរុស ស្របពេលដែលជម្ងឺនេះ នៅតែបន្តរីករាលដាល ឆ្លងទៅពាសពេញពិភពលោក៕

ប្រែសម្រួល៖ប៉ាង កុង

To Top