ព័ត៌មានអន្តរជាតិ

ហ្វីលីពីន រកឃើញមានករណីផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភាគខាងត្បូងប្រទេស

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា នាយកដ្ឋានកសិកម្មបានឲ្យដឹង នៅថ្ងៃអាទិត្យថា វត្ថុវិភាគឈាមដែលបានយកពីសត្វជ្រូកជាច្រើនក្បាល នៅខេត្តភាគខាងត្បូង នៅក្នុងប្រទេសហ្វីលីពីន ដែលជាកន្លែងទទួលទាន សាច់ជ្រូកធំបំផុតលំដាប់លេខ១០លើពិភពលោក បានតេស្តរកឃើញវត្តមាន វីរុសបង្កជំងឺប៉េស្តជ្រូកអាហ្វ្រិក  ។

ប្រទេសដែនកោះស្ថិតនៅ ភាគខាងត្បូងនៃ ប្រជាជាតិអាស៊ីអាគ្នេយ៏ បានឲ្យដឹងថា វាជាការរាយការណ៍ដំបូង ហើយសម្រាប់ករណីនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានឆ្លងចូលនៅខេត្ត Davao Occidental និងក្រុងផ្សេងទៀតនៅ Mindanao ។

រដ្ឋលេខាធិការក្រសួងកសិកម្ម William Dar បានបញ្ជាឲ្យក្រុមមន្ត្រីនាយកដ្ឋានដើម្បីរឹតបណ្តឹង ចលនាសត្វដែលជាផ្នែកមួយនៃការទប់ស្កាត់ការឆ្លងជំងឺ ។

សូមបញ្ជាក់ថា ហ្វីលីពីនក៏ជាប្រទេស ធំបំផុតលំដាប់លេខ៧ ដែលជាអ្នកនាំចូលសាច់ជ្រូក ហើយសេចក្តីរាយការណ៍ ដំបូងរបស់ខ្លួននៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×