ព័ត៌មានអន្តរជាតិ

វីរុសកូរ៉ូណា៖ កូរ៉េខាងត្បូង នឹងហាមឃាត់មិនឲ្យ ជនបរទេសមកពីខេត្តហឺប៉ី

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង នឹងហាមប្រាមមិនឲ្យមានការចូល ដោយក្រុមបរទេសដែល បានធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តហឺប៉ី ដែលជាកន្លែងកំពុងមាន ផ្ទុះវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអាទិត្យនេះយ៉ាងដូច្នេះ ។

ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Chung Sye-kyun ដែលបានលើកឡើងថា ការចូលមកនឹងត្រូវហាមឃាត់ គិតចាប់ពីថ្ងៃអង្គារ ។

នៅថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូង បានរាយការណ៍មានករណីថ្មីចំនួន៣ករណីនៃការឆ្លងជំងឺ ដែលនាំឲ្យមានអ្នកឆ្លងជំងឺរហូតដល់ ១៥ករណី ហើយនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top