ព័ត៌មានអន្តរជាតិ

សហជីព ក្រុងហុងកុងអំពាវនាវ ឲ្យមានការប្រមូលផ្តុំគ្នា ទាមទារបិទច្រកព្រំដែនជាមួយ នឹងចិនដីគោក

បរទេស៖ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានឲ្យដឹងថា សហជីពមួយសម្រាប់បុគ្គលិកមន្ទីរពេទ្យទាំងអស់ របស់ក្រុងហុងកុងបានធ្វើការប្រកាសសុំឲ្យសមាជិក របស់ខ្លួនទាំងអស់ក្នុងការ ធ្វើកូដកម្មមួយនៅថ្ងៃចន្ទស្អែកនេះដើម្បីធ្វើការ ទាមទារឲ្យក្រុងនេះបដិសេធ រាល់អ្នកដំណើរទាំងអស់ចេញពី ដីគោកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា ដែលកំពុងបានសម្លាប់ ពលរដ្ឋចិនអស់រាប់រយនាក់មកហើយនោះ។

សហជីពដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធបុគ្គលិកនិយោជិកនៃអាជ្ញាធរមន្ទីរពេទ្យគឺជា ក្រុមមួយក្នុងចំណោមក្រុម ជាច្រើនដែលតំណាងឱ្យបុគ្គលិកមន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិកជាងរបស់ខ្លួនប្រមាណជា ៩០០០ នាក់បានចុះហត្ថលេខាលើការសន្យាដើម្បីចូលរួម ធ្វើកូដកម្មរយៈពេល៥ថ្ងៃ ចាប់រាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅហើយ។

គួរឲ្យដឹងដែរថាការប្រកាសនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើងក្រោយការសេចក្តីសំរេចចិត្ត របស់សហរដ្ឋអាមេរិកជប៉ុនអូស្រ្តាលីនិងរដ្ឋាភិបាលដទៃទៀត ដើម្បីរារាំងឬកំណត់ការវិលត្រឡប់ចូលទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅប្រទេសចិន អស់រយៈពីរសប្តាហ៍ ដែលកន្លងមកអ្នកវិទ្យាសាស្ត្របានអះអាងហើយថា ជារយៈពេលភ្ញាស់អតិបរិមារបស់វីរុសថ្មីមានឈ្មោះថា កូរ៉ូណានេះ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×