ព័ត៌មានអន្តរជាតិ

ពួកជីហាដ ប្រើរថយន្តគ្រាប់បែក វាយប្រហារកងកម្លាំងគាំទ្រ រដ្ឋាភិបាលស៊ីរី នៅទីក្រុងអាឡេប៉ូ

បរទេស៖ ពួកបះបោរស៊ីរី តាមសេចក្តីរាយការណ៍ បានប្រើប្រាស់រថយន្ត គ្រាប់បែកចំនួនពីរលើក ក្នុងការវាយប្រហារលើ កងកម្លាំងគាំទ្ររដ្ឋាភិបាល ក្នុងទីក្រុងអាឡេប៉ូ នៅថ្ងៃសៅរ៍ម្សិលមិញនេះ និងបានបើកសមរភូមិថ្មីមួយ នៅភាគឦសាននៃទីក្រុង ដើម្បីវាយបកវិញ បន្ទាប់ពីកងកម្លាំងស៊ីរីដណ្ដើម កាន់កាប់បានតំបន់នោះ។

ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើងដោយក្រុមជីហាដ Hayat Tahrir al-Sham និងបានផ្តោតគោលដៅទៅលើទីក្រង Jamiyat ក្នុងតំបន់ Zahraa ស្ថិតនៅភាគខាងលិចទីក្រុងអាឡេប៉ូ ហើយការវាយប្រហារដោយ រថយន្តគ្រាប់បែកទី៣មួយគ្រឿង ត្រូវបានបំផ្ទុះឡើងដោយ ឧបករណ៍បញ្ជាពីចម្ងាយ។

គួរបញ្ជាក់ថា ដោយមានការគាំទ្រ ពីកងកម្លាំងអាកាសរុស្ស៊ីនោះ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានធ្វើការវាយលុកចូលទៅក្នុងតំបន់ ភាគពាយព្យដែលពួកឧទ្ទាមកាន់កាប់ នៅក្នុងសប្ដាហ៍នេះ ដោយរឹបអូសបានទីក្រុង Maarat al-Numan ជាផ្នែកនៃប្រតិបត្តិការវាយលុក ដើម្បីរក្សាសន្តិសុខផ្លូវហៃវ៉េ នៅចន្លោះទីក្រុងដាម៉ាស់ និងទីក្រុងអាឡេប៉ូ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×