បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក នឹងចេញច្បាប់ កាន់តែតឹងរឹងខ្លាំងឡើង លើការដោះលែងមនុស្ស ជាប់សង្ស័យ ពីបទល្មើស ប្រព្រឹត្តអំពើភេរវកម្ម ក្រោយមានអ្នកវាយប្រហារ ឥស្លាមមួយរូប បានចាក់មនុស្សពីរនាក់រងរបួស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានដោះលែង។
បុរសមានឈ្មោះ Sudesh Amman ដែលជាប់ពន្ធនាគារ ក្នុងឆ្នាំ២០១៨ ដោយសារតែមាន ឯកសារភេរវករ និងចែកចាយពីអត្ថបទផ្សព្វផ្សាយ ភេរវកម្មនោះ ត្រូវបានប៉ូលីសបាញ់សម្លាប់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានខឹង ច្រលោតប្រើកាំបិតវាយប្រហារ នៅតាមផ្លូវក្នុងទីក្រុងឡុងដ៍។
យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនឹងប្រកាស ការផ្លាស់ប្តូរដ៏សំខាន់ ក្នុងការដោះស្រាយជាមួយ មនុស្សជាប់សង្ស័យ ពីបទល្មើសភេរវកម្ម៕
ប្រែសម្រួល៖ប៉ាង កុង