ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងបណ្ដេញចេញ ជនបរទេស ឆ្លងកូរ៉ូណាវីរុស និងផ្អាករថភ្លើងធ្វើដំណើរ ទៅប្រទេសចិន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោង ដេញជនបរទេស ដែលតេស្តឃើញ ឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែល ប្រទេសនានា នៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ ការផ្ទុះរីករាលដាល នៃវីរុស ដែលសម្លាប់មនុស្សអស់ ៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួន ដំបូងក្នុងខែធ្នូ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishushin បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមាន ផែនការដេញជនបរទេស ដែលតេស្តឃើញមាន កូរ៉ូណាវីរុស ទាំងអស់ចេញ ហើយលោកក៏បានស្នើឲ្យ ធ្វើការពន្យាពេល ធ្វើវេទិកាសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់រុស្ស៊ី នៅក្នុងទីក្រុងស៊ូជី ដែលធ្លាប់ធ្វើក្នុងថ្ងៃទី១២ដល់ទី១៤ ខែកុម្ភៈ ទៅពេលក្រោយនោះវិញ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលមានព្រំដែន ប្រវែង៤.៣០០គីឡូម៉ែត្រ ជាប់ប្រទេសចិន បានរាយការណ៍ អំពីកូរ៉ូណាវីរុស ពីរករណី កាលពីសប្ដាហ៍មុន នៅក្នុងតំបន់ Tyumen នៅស៊ីបេរី និងតំបន់ ដែលទាំងពីរ ករណីនេះគឺសុទ្ធតែជា ជនជាតិចិន៕

ប្រែសម្រួល៖ប៉ាង កុង

To Top