តេហរ៉ង់៖ ទីភ្នាក់ងារងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ ហៅកាត់ថា (AEOI)បានលើកឡើងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល ទោះបីជាមានការដាក់ សម្ពាធពីសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Tehran Times បានរាយការណ៍ដូច្នេះ ។
លោក Behrouz Kamalvandi បានលើកឡើងថា ផ្អែកលើការដាក់ទណ្ឌកម្មថ្មីៗ របស់សហរដ្ឋអាមេរិក មកលើ លោក Ali Akbar Salehi ប្រធានកម្មវិធី AEOI ដោយបានថ្លែងថា “ជនជាតិអាមេរិកាំង ប៉ុនប៉ងដើម្បីបង្កើតចិត្តវិទ្យា មួយនៅលើភពផែនដី ប៉ុន្តែ ការពិតនោះគឺថា ពួកគេនឹងមិនទទួលបាន ជោគជ័យណាមួយឡើយ” ។
គាត់បានបរិយាយអំពីការដាក់ ទណ្ឌកម្មនានាមកលើលោក Salehi គឺ “រឿងឥតប្រយោជន៍” និង”គ្មានប្រសិទ្ធិភាព” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា