ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន​ គ្រោងបេីកកិច្ចពិភាក្សា កម្រិតការងារ ជុំវិញជម្លោះពាណិជ្ជកម្ម និងប្រវត្ដិសាស្រ្ត

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងពី ថ្ងៃអង្គារថា អ្នកការទូតមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុននឹងជួបគ្នា នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះដើម្បីបន្ត កិច្ចចរចាកម្រិតការងារ ស្តីពីជម្លោះអូសបន្លាយមួយ ទាក់ទងនឹងប្រវត្តិសាស្ត្រ និងពាណិជ្ជកម្មសម័យសង្គ្រាម។

លោក គីម ជុងហន អគ្គនាយកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នឹងជួបជាមួយសមភាគីជប៉ុន របស់លោកគឺលោក Shigeki Takizaki នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីបញ្ហាដែលមិនទាន់សម្រេច ដែលលោកត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ។

កិច្ចពិភាក្សានៅសប្តាហ៍នេះ កើតឡើងប្រហែលបីសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយ របស់ពួកគេ ដែលបានធ្វើឡើង នៅសាន់ហ្វ្រាន់ស៊ីស្កូ នៅពេលដែលអ្នកទាំងពីរ កំពុងអមដំណើររដ្ឋមន្ត្រីការបរទេសរបស់ពួកគេ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សា ត្រីភាគីជាមួយសហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top