ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ វាយប្រហារភាគពាយព្យ នៃប្រទេសប៉េរូ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ៩២គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង Barranca ប្រទេសប៉េរូ ។

គ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ។

តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់ ៤.៤៧៣៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៧៧.៤៥៦៤ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ លម្អិតណាមួយបញ្ជាក់ថា បង្កឲ្យខូចខាត ឬរងរបួសប៉ុន្មាននាក់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top