តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមហ៊ុន Honda Motor Co បានធ្វើការសម្រេចចិត្តរក្សា ការផ្អាកដំណើរការប្រតិបត្តិការ រោងចក្ររយៈពេលយូរ ខណៈដែលរោងចក្ររបស់ខ្លួនចំនួន ៣កន្លែង នៅក្នុងប្រទេសចិន ដោយសារបញ្ហាឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ កាសែតជប៉ុន Nikkei បានផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមហ៊ុនហុងដា បាននិយាយថា យោងតាមសេចក្តីរាយការណ៍របស់ Nikkei មិនបានយោងទៅលើព័ត៌មាន ដែលផ្តល់ដោយក្រុមហ៊ុនឡើយ ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានផ្អាកដំណើរការផលិតកម្ម នៅឯរោងចក្ររបស់ខ្លួន នៅក្រុងវ៉ូហាន នៃខេត្តហឺប៉ី រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែ កាសែត Nikkei បានឲ្យដឹងថា ក្រុមហ៊ុនធ្វើការសម្រេចចិត្ត នូវរោងចក្ររបស់ខ្លួន ដោយនឹងចាប់ផ្តើមប្រតិបត្តិការ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដោយមិនមានប្រភពណាមួយ ច្បាស់លាស់ឡើយ ។
ទិន្នន័យជាច្រើនបានបង្ហាញថា ក្រុមហ៊ុនហុងដា បានផ្អាកដំណើរនៃការធ្វើ ប្រតិបត្តិកផលិតរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ប៉ុណ្ណោះ ។
ការផ្អាកដំណើរការយ៉ាងដូច្នេះ ដោយសារតែរដ្ឋាភិបាលប្រទេសចិន បានណែនាំឲ្យផ្អាកដំណើរការមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស ដែលបានសម្លាប់មនុស្សអស់ប្រមាណ ៥៦០នាក់ នៅក្នុងប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា