ព័ត៌មានអន្តរជាតិ

News Update៖ តួលេខនៃអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណា បានកើនដល់៦៣៦នាក់ ខណៈអ្នកឆ្លងវីរុសនេះមានរហូតដល់ជាង៣០.០០០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា តួលេខផ្លូវការនៃការស្លាប់ មនុស្សដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើង គិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់៦៣៦នាក់ហើយ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបាននិយាយថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងលើសពី៣០.០០០នាក់ ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងអំពីព័ត៌មានថ្មីៗប្រចាំថ្ងៃថា ចំនួននៃអ្នកស្លាប់បានកើនឡើងដោយមានអ្នកស្លាប់ថ្មីចំនួន៧៣នាក់ដោយសារ ឆ្លងជំងឺនេះ ។

គណៈកម្មាធិការបានឲ្យដឹងថា មានអ្នកឆ្លងជំងឺដែលជាករណីថ្មីផ្សេងទៀតចំនួន៣.១៤៣នាក់ត្រូវបានបញ្ជាក់ឲ្យដឹងដូច្នេះ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសបានកើនឡើងដូច្នេះ គឺ៣១.១៦១នាក់ ។

ផ្អែកទៅលើសេចក្តីរាយការណ៍នៃអ្នកឆ្លងជំងឺ មានមនុស្សលើសពី៤.៨០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top