ព័ត៌មានអន្តរជាតិ

Breaking News: ទាហានជាន់ខ្ពស់ថៃ បាញ់សម្លាប់មនុស្ស ១២នាក់ នៅក្នុងវត្ត និងផ្សារទំនើប ក្នុងក្រុងបាងកក

BBC៖ ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ត្រូវបានបាញ់សម្លាប់ដោយទាហានថៃម្នាក់ នៅក្នុងនិងជុំវិញទីក្រុង Nakhon Ratchasima (ត្រូវបានគេស្គាល់ថា កូរ៉ា) ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃបានប្រាប់ BBC ជាភាសាថៃថា លោក Jakraphanth Thomma ជាមន្ត្រីជាន់ខ្ពស់ បានវាយប្រហារទៅលើថ្នាក់លើរបស់គាត់ មុនពេលលួចកាំភ្លើងនិងគ្រាប់រំសេវពីជំរុំយោធា។

លោកបានបន្ថែមថា បន្ទាប់មកទាហានរូបនោះបានបើកការបាញ់ប្រហារនៅក្នុងវត្តពុទ្ធសាសនា និងមជ្ឈមណ្ឌលផ្សារទំនើបមួយនៅក្នុងទីក្រុង ដែលស្ថិតនៅភាគឦសានទីក្រុងបាងកក។

ជនសង្ស័យបានរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top