ព័ត៌មានអន្តរជាតិ

តួកគីបញ្ជូនទ័ព ទៅព្រំដែនដើម្បី បណ្ដេញកងកម្លាំង រដ្ឋាភិបាលស៊ីរី

បរទេស៖ មន្ត្រីរបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់តំបន់ព្រំដែនតួកគី ដែលនៅជាប់នឹងប្រទេសស៊ីរី ដើម្បីទប់ទល់នឹងប្រតិបត្តិការទីក្រុងដាម៉ាស ដណ្ដើមកាន់កាប់ផ្លូវហៃវ៉េយុទ្ធសាស្ត្រទៅទីក្រុងអាឡេប៉ូ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មន្ត្រីនាំពាក្យរបស់យោធានៃប្រទេសតួកគី លោក Olcay Denizer បានមានប្រសាសន៍ថា ទីក្រុងអង់ការ៉ា នឹងឆ្លើយតបចំពោះការវាយប្រហារយោធាណាមួយ ទៅលើកងទ័ពតួកគីនៅក្នុងតំបន់ Idlib។ 

គួរបញ្ជាក់ថា កងកម្លាំងស៊ីរី ត្រូវបានគេរិះគន់ថ្កោលទោស ចំពោះការស្លាប់ទាហានតួកគីចំនួន៧នាក់ ហើយប្រទេសតួកគី បានធ្វើការសងសឹកវិញ ដោយបាញ់ប្រហារទៅលើគោលដៅស៊ីរី ជាង៥០កន្លែង សម្លាប់ទាហានអស់ចំនួន៧៦នាក់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top