បរទេស៖ មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃសៅរ៍នេះថា អ្នកជំនាញផ្នែកជម្ងឺឆ្លងរបស់អាមេរិក ដែលរួមបញ្ចូលទាំងមន្ត្រីរដ្ឋាភិបាលផងនោះ កំពុងតែរង់ចាំការយល់ព្រមឲ្យចូល ទៅក្នុងប្រទេសចិន ដើម្បីជួយប្រយុទ្ធនឹងកូរ៉ូណាវីរុស។
តាមសេចក្តីរាយការណ៍ មន្ត្រនាំពាក្យស្ថានទូតសហរដ្ឋអាមេរិករូបនេះ ក៏បាននិយាយផងដែរថា ប្រទេសចិនបានយល់ព្រមអនុញ្ញាតឲ្យអង្គការសុខភាពពិភពលោកបង្កើតក្រុមអ្នកជំនាញ បញ្ជូនទៅប្រទេសចិន ដើម្បីសិក្សាអំពីវីរុសនិងស្វែងរក ដំណោះស្រាយ ចំពោះការផ្ទុះជម្ងឺឆ្លងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលនិយាយតាមអ៊ីម៉ែល លោកបាននិយាយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងបានបន្តសម្របសម្រួលជាមួយមន្ត្រីសុខាភិបាលសាធារណៈ នៅទូទាំងពិភពលោក”៕
ប្រែសម្រួល៖ប៉ាង កុង

