ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក និងអាហ្វហ្គានីស្ថានរង ការវាយប្រហារ នៅអាហ្វហ្គានីស្ថានភាគខាងកើត

បរទេស៖ មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន បានរងការវាយប្រហារបាញ់មកចំៗ នៅក្នុងអំឡុងប្រតិបត្តិការមួយ ក្នុងខេត្ត នៅNangarhar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ 

រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសេចក្តីលម្អិតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលោក Sonny Leggett ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន បានធ្វើការបញ្ជាក់ប្រាប់ថា កងទ័ពបានស្ថិតក្រោមការវាយប្រហារ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជូនទៅឲ្យកាសែត CNN និង Military Times។ 

ផ្ទាំងពាណិជ្ជកម្ម

លោក Leggett  បានសរសេរយ៉ាងដូច្នេះថា “យើងកំពុងតែវាយតម្លៃស្ថានភាព ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលមានព័ត៌មានថ្មីណាមួយកើតឡើង”។ គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ មានកងទ័ពសហរដ្ឋអាមេរិកចន្លោះ ពី១២.០០០នាក់ទៅ១៣.០០០នាក់ កំពុងតែបម្រើការងារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top