ព័ត៌មានអន្តរជាតិ

ទាហានជាន់ខ្ពស់ថៃ ដែលបាញ់សម្លាញ់ មេបញ្ជាការខ្លួនឯង និងមនុស្សផ្សេងទៀត អស់២០នាក់ ត្រូវបានប៉ូលីស បាញ់ស្លាប់ហើយ

BBC៖ ប៉ូលីសថៃបាននិយាយថាទាហានម្នាក់ ដែលបានសម្លាប់មនុស្ស ២០ នាក់នៅក្នុងការបាញ់ប្រហារដោយកាំភ្លើង នៅក្នុងទីក្រុង Nakhon Ratchasima ប្រទេសថៃត្រូវបានកងកំលាំងសន្តិសុខបាញ់សម្លាប់ហើយ។

ទាហានជាន់ខ្ពស់ថៃឈ្មោះ Jakraphanth Thomma កាលពីថ្ងៃសៅរ៍បានសម្លាប់មេបញ្ជាការរបស់ខ្លួន មុនពេលលួចអាវុធពីជំរុំយោធា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យបានបន្តការវាយប្រហារនៅតាមដងផ្លូវ និងនៅក្នុងមជ្ឈមណ្ឌល ផ្សារទំនើបមួយនៅក្រុង Nakhon Ratchasima ដែលត្រូវបានគេស្គាល់ថា កូរ៉ាផងដែរ។

ខ្មាន់កាំភ្លើងដែលថែមទាំងបានបង្ហោះ រូបចូលក្នុងបណ្តាញសង្គមពីសកម្មភាពរបស់ខ្លួននេះ ត្រូវបានបាញ់សម្លាប់ផងដែរ បន្ទាប់ពីត្រូវបាន ប៉ូលីសឡោមព័ទ្ធមួយយប់នៅក្នុងអាគារ។

ផ្ទាំងពាណិជ្ជកម្ម

បំណងសម្រាប់សកម្មភាពបាញ់ប្រហារ ដោយមិនរើសមុខនេះ នៅតែមិនទាន់ច្បាស់។

អ្នកនាំពាក្យក្រសួងការពារជាតិថៃលោក Kongcheep Tantrawanit បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “យើងមិនដឹងថាហេតុអ្វី បានជាគាត់ធ្វើបែបនេះទេ។ វាហាក់ដូចជាគាត់ឆ្កួតលីលាហើយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top