ប្រវត្តិសាស្ត្រ: នៅថ្ងៃទី១២ខែមិនាកាលពីឆ្នាំ១៩៤២ ក្រុមអង្គភាព Quartermaster Corps (QMC) នៃកងទ័ពសហរដ្ឋអាមេរិកចាប់ផ្តើមហ្វឹកហាត់សត្វសុនខ សម្រាប់កម្មវិធីមួយនៃសង្គ្រាមដែលវាត្រូវបានគេដាក់ឈ្មោះថា ជាក្រុមK-9 Corps ។
តាមពិតការហ្វឹកហាត់សុនខ ជាកម្លាំងពិសេសនេះមានតាំងពីយូរណាស់មកហើយប៉ុន្តែ វាត្រូវបានគេបោះបង់ចោលបន្ទាប់ពីសង្គ្រាមលោកលើកទី១ ។ នៅពេលដែលប្រទេសនេះបានចូលសង្គ្រាមលោកលើកទី២នាខែធ្នូឆ្នាំ១៩៤១ សមាគមកណ្តាលអាមេរិចមានឈ្មោះថា Kennel Association និងក្រុមមួយដែលមានឈ្មោះថា Dogs for Defense បានចាប់ផ្តើមចលនាមួយដើម្បីប្រមូលម្ចាស់ឆ្កែទាំងឡាយ ក្នុងការបរិច្ចាគសត្វចិញ្ចឹមរបស់គេដែលមានសុខភាពល្អ និងមានសមត្ថភាពទៅឲ្យអង្គភាព Quartermaster Corps នៃកងទ័ពសហរដ្ឋអាមេរិក។
កាលពីដំបូងឡើយក្រុមអង្គភាព K-9 បានទទួលឆ្កែពូជជាង៣០ ប្រភេទប៉ុន្តែក្រោយមកបញ្ជីនេះ ត្រូវបានគេបង្រួមមកត្រឹម៧ទៅវិញក្នុងនោះមានដូចជាប្រភេទGerman Shepherds, Belgian sheep dogs, Doberman Pinschers, collies, Siberian Huskies, Malumutes និងEskimo dogs៕
ប្រែសម្រួល:ស៊ុនលី

