ព័ត៌មានអន្តរជាតិ

បារាំងត្រៀមខ្លួន ជាស្រេច ដើម្បីចងជាដៃគូជាមួយ អឺរ៉ុបក្នុងការទប់ស្កាត់ នុយក្លេអ៊ែ

បរទេស៖ ប្រធានាធិបតីបារាំង  លោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសបារាំងចង់បើកកិច្ចពិភាក្សាយុទ្ធសាស្ត្រមួយ ចាមួយដៃគូអឺរ៉ុបនានា ស្តីពីតួនាទីនៃគោលនយោបាយ ទប់ស្កាត់នុយក្លេអ៊ែបារាំង នៅក្នុងសន្តិសុខអឺរ៉ុប។ 

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អនាគតមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបារាំង នៅមូលដ្ឋានទ័ព Paris’ Ecole de Guerre របស់ទីក្រុងប៉ារីសដូច្នេះថា “ចំណាប់អារម្មណ៍ដ៏សំខាន់របស់ប្រទេសបារាំង ក្នុងពេលបច្ចុប្បន្ននេះ គឺផ្តោតលើអឺរ៉ុប”។ 

ប្រទេសបារាំង ដែលជាមហាអំណាចនុយក្លេអ៊ែតែមួយគត់របស់សហភាពអឺរ៉ូប ចាប់តាំងពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបមកនោះ បានបង្ហាញមោទនភាពខ្លួនឯង ក្នុងការទប់ស្កាត់ដោយឯករាជ្យ បង្កើតឡើងដោយវីរបុរសសង្គ្រាមលោកលើកទីពីរ លោក Charles de Gaulle និងត្រូវបានប្រកាន់ខ្ជាប់ដោយប្រធានាធិបតីបារាំង តាំងពីពេលនោះមក៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top