ព័ត៌មានអន្តរជាតិ

News Update៖ តួលេខនៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កើនដល់៨១១នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យថា ចំនួននៃអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា ការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់៣៧.១៩៨នាក់នៅទូទាំងប្រទេស ជាមួយនឹងអ្នកដែលឆ្លងជំងឺករណីថ្មី ចំនួនជាង២.៦០០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

នៅក្នុងព័ត៌មានថ្មីៗរបស់ខ្លួន គណៈកម្មាធិការបាននិយាយថា មានអ្នកស្លាប់ថ្មីចំនួន៨៩នាក់ដោយសារវីរុស ជាមួយគ្នានេះដែរ ៨១នាក់នៅខេត្តហឺប៉ី ហើយអ្នកផ្សេងៗទៀតនៅក្នុងតំបន់ផ្សេងៗ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់មានរហូតដល់៨១១នាក់ ។

តួលេខនៃអ្នកស្លាប់ នាពេលឥឡូវនេះ បានកើនឡើងខ្ពស់ជាងការស្លាប់នៅទូទាំងពិភពលោក ដែលវីរុសបង្កឲ្យមានជំងឺផ្លូវដង្ហើមស្រួចស្រាវ  ហៅកាត់ថា (SARS) ដែលបានសម្លាប់មនុស្សអស់៧៧៤នាក់ នៅក្នុងឆ្នាំ២០០២ដល់ឆ្នាំ២០០៣ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top