ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,២រ៉ិចទ័រ វាយប្រហារនៅប៉ាពូ ញ៉ូហ្គីណេ

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដី មួយកម្រិត៦,២រ៉ិចទ័រ វាយប្រហារនៅប៉ាពូ ញ៉ូហ្គីណេ នៅថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដី ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៦និង០៤នាទី ត្រូវនឹងម៉ោងសកល ។

គ្រោះរញ្ជួយដី ស្ថិតនៅភាគកណ្តាល ដែលមានចម្ងាយ ១២២គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងក្រុង Kokopo ដែលមានជម្រៅ៣១,៣គីឡូម៉ែត្រ ។ ទីភ្នាក់ងារ USGS បានឲ្យដឹងដូច្នេះ ។

រហូតដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ លម្អិតអំពីគ្រោះរញ្ជួយដីនេះថា បង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬខូចខាតអ្វីខ្លះនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top