ព័ត៌មានអន្តរជាតិ

មេរោគកូរ៉ូណា៖ អ្នកស្លាប់កើនដល់ច្រើនជាង ៩០០នាក់ ខណៈទូតចិននៅអាមេរិក បដិសេធពាក្យចចាមអារ៉ាម ថាជា «សង្គ្រាមជីវសាស្រ្ត»

បរទេស៖ ដោយសារចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើង នៃមេរោគថ្មីបានកើនឡើងដល់មនុស្សជាង ៩០០នាក់ នៅទូទាំងពិភពលោក ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងការបញ្ឆេះកំហឹង និងផ្សព្វផ្សាយពាក្យ ចចាមអារាមដ៏គ្រោះថ្នាក់ អំពីវីរុសឆ្លង ដែលនៅតែមិនស្គាល់ប្រភពដើមទៀតនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ជាមួយនឹងខេត្តហ៊ូប៉ី ប្រទេសចិនដែលជាចំណុចកណ្តាល នៃការផ្ទុះវីរុសដ៍សាហាវនេះ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៩១នាក់ និងមានករណីឆ្លងបន្ថែមចំនួន ២.៦១៨ ករណីទៀត កាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក ពេលនេះមានចំនួនជាង ៤០.០០០ ករណី និងដែលមានអ្នកស្លាប់យ៉ាងតិច ៩០៤ នាក់។

នៅពេលសួរអំពីស្ថានភាព និងការប៉ាន់ស្មានជុំវិញប្រភពដើមវីរុស ២០១៩-nCoV និងរីករាលដាលនៅដើមថ្ងៃនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិកលោក Cui Tiankai បានប្រាប់សារព័ត៌មាន CBS ថា វាពិតជាគួរឱ្យឆ្កួតមែនទែន ក្នុងការជឿលើពាក្យចចាមអារាមដែលមិនមានការជឿជាក់ ខណៈដែលសហគមន៍វិទ្យាសាស្ត្រ ពិភពលោកទាំងមូល កំពុងធ្វើការទាំងយប់ទាំងថ្ងៃ លើបញ្ហានេះ គឺនៅមិនទាន់ត្រូវបានគេសន្និដ្ឋានទេ។

សម្រាប់រឿងមួយនេះ នឹងបង្កើតភាពភ័យស្លន់ស្លោ រឿងមួយទៀតដែលវា នឹងទប់ស្កាត់ការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនស្អប់ខ្ពើមអ្វីៗទាំងអស់នេះ ពិតជានឹងបង្កអន្តរាយ ដល់ការខិតខំរួមគ្នារបស់យើងក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុស។

អ្នកការទូតរូបនោះបានកត់សម្គាល់ថា រហូតទាល់តែការស្រាវជ្រាវ ហ្មត់ចត់ត្រូវបានធ្វើឡើង វានឹងមាន“ ការរំពឹងទុក និងពាក្យចចាមអារាមគ្រប់ប្រភេទ ” អំពីវីរុសដែលអាចជា ជីវឧស្ម័នបង្កើតដោយមន្ទីរពិសោធន៍។

លោក Cui Tiankai បន្ថែមថា «មានមនុស្សដែលនិយាយថាវីរុស ទាំងនេះមកពីប្រភពណា …មន្ទីរពិសោធន៍យោធាខ្លះ, មិនមែនមកពីប្រទេសចិន តែប្រហែលជានៅសហរដ្ឋអាមេរិក … តើយើងអាចជឿរឿងឆ្កួត ៗ ទាំងនេះយ៉ាងដូចម្តេច»៕

ប្រែសម្រួលៈ ណៃ តុលា

To Top