ព័ត៌មានអន្តរជាតិ

អ្នកជំងឺជាសះស្បើយពីមេរោគកូរ៉ូណាវីរុស កើនដល់ ៣.២៨១នាក់ (វីដេអូ)

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទនេះថា អ្នកជំងឺសរុបចំនួន ៣.២៨១ នាក់ ដែលឆ្លងមេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃអាទិត្យមនុស្ស ៦៣២ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ក្នុងនោះរួមទាំង ៣៥៦ នាក់ នៅខេត្តហ៊ូប៉ី។

កាលពីល្ងាចថ្ងៃអាទិត្យ មនុស្សសរុប ៩០៨ នាក់បានស្លាប់ ដោយសារជំងឺនេះ ហើយ ៤០.១៧១ ករណីត្រូវបានគេរាយការណ៍ថាមានការឆ្លងវីរុសថ្មីនេះត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ដ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top