ព័ត៌មានអន្តរជាតិ

ថៃ មិនអនុញ្ញតឲ្យ នាវាទេចរណ៍ចូលចត ដោយភ័យខ្លាច នឹងការឆ្លងវីរុសកូរ៉ូណា

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៏ បានហាមឃាត់ មិនឲ្យអ្នកដំណើរទាំងឡាយ ដែលជាជនជាតិហូឡង់ សញ្ជាតិអាមេរិកាំង ដែលជិះនាវាទេសចរណ៍ នៅលើនាវា MS Westerdam ធ្វើការចុះចត នៅលើដែនទឹក របស់ខ្លួនឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងនៅថ្ងៃអង្គារនេះ ។ ហើយនេះជាប្រទេសចុងក្រោយ បង្អស់ដែលឲ្យមាន ការបញ្ចៀសផ្លូវ ស្របពេលមានការភ័យខ្លាច ដោយសារវីរុសកូរ៉ូណា បើទោះបីជាមានការបញ្ជាក់ថា មិនមាននរណាម្នាក់ ឆ្លងរោគនេះក៏ដោយ ។

នាវាដែលបាន ដោតទង់ជាតិ ប្រទេសហូឡង់ ត្រូវបានបណ្តែតខ្លួននៅលើ ដែនក្នុងទិសដៅ ខាងលិច ចម្ងាយ៩៦គីឡូម៉ែត្រ នៃឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ ។ យោងតាមទិន្នន័យដែល បានមកពីក្រុមចរាចរណ៍ ដែនទឹកតាមដាន ការធ្វើនាវាចរណ៍ នៅលើគេហទំព័រ ។

ក្រុមសារជីវកម្ម Carnival Corp ដែលមានមូលដ្ឋាននៅ Miami បាននិយាយកាលពីថ្ងៃចន្ទថា អ្នកដំណើរទាំងឡាយ នឹងធ្វើការចុះចតនៅក្រុងបាងកក នៅថ្ងៃទី១៣ ខែកុម្ភៈ និងបានបញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលគេជឿជាក់ថា នរណាម្នាក់នៅលើនាវាមានវីរុសនេះនោះទេ ។

លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅលើបណ្តាញសង្គម Facebook ថា “ខ្ញុំបានប្រកាសអំពីការដាក់បញ្ជាទាំងឡាយ ។ សម្រាប់ការអនុញ្ញតឲ្យ ធ្វើការចូលចត ត្រូវបានបដិសេធ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top