ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្នើឲ្យអាមេរិក ដកប្រទេសស៊ូដង់ ចេញពីបញ្ជីភេរវកម្ម

បរទេស៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានណែនាំ សហរដ្ឋអាមេរិក ឲ្យដកប្រទេសស៊ូដង់ ចេញពីបញ្ជីឈ្មោះនេះ ប្រទេសដែលគាំទ្រ ដល់អំពើភេរវកម្ម។

យោងតាម ប្រភពព័ត៌មានមួយ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូល សហព័ន្ធអាហ្វ្រិកប្រចាំឆ្នាំ នៅក្នុងប្រទេសអេត្យូពី កាលពី ថ្ងៃអាទិត្យ លោក Antonio Guterres បានមានប្រសាសន៍យ៉ាងដូច្នេះថា “ព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសស៊ូដង់ គឺជារឿងគួរឲ្យកត់សម្គាល់ ហើយខ្ញុំនិយាយជាថ្មីថា វាដល់ពេលដែលត្រូវដក ប្រទេសស៊ូដង់ ចេញពីបញ្ជូនប្រទេសគាំទ្រ អំពើភេរវកម្ម និងបញ្ជូនការគាំទ្រ អន្តរជាតិដ៏ធំ ធ្វើឲ្យប្រទេសស៊ូដង់ អាចជំនះភាពលំបាក របស់ខ្លួនបាន”។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ ត្រូវបានចុះក្នុងបញ្ជី អំពើភេរវកម្ម របស់សហរដ្ឋអាមេរិក តាំងពីក្នុងឆ្នាំ១៩៩៣ មកម្ល៉េះ ហើយកិច្ចខិតខំប្រឹងប្រែង ដ៏ថ្មីបំផុត ដើម្បីឲ្យដកចេញ ពីបញ្ជីនោះ ត្រូវបានផ្អាក កាលពីឆ្នាំមិញ នៅពេលដែលមានការបះបោរ ផ្ទុះឡើង ផ្តួលរំលំលោក ប្រធានាធិបតី Omar al-Basir៕

ប្រែសម្រួល៖ប៉ាង កុង

To Top