វ៉ាស៊ីនតោន៖ ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយលើកឡើង ពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាល នៃជំងឺនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។
អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ហេីយសហរដ្ឋអាមេរិកត្រៀមខ្លួន និងរៀបចំដើម្បីសម្រួល ដល់ការអនុម័តជំនួយពីអង្គការទាំងនេះ”។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅពេលដែលទីក្រុងប៉េកាំង បន្តដោះស្រាយជាមួយនឹងការផ្ទុះឡើង នៃវីរុសបង្កជំងឺរលាកសួត ដែលបណ្តាលឱ្យស្លាប់ ដែលមានដើមកំណើត នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ការឆ្លងបានរីករាលដាលដល់ជាង ២០ ប្រទេស និងតំបន់ជាពិសេសនៅអាស៊ីអឺរ៉ុប និងអាមេរិកខាងជើង៕ ដោយ៖ ឈូក បូរ៉ា