ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងតួកគី នឹងជួបគ្នានៅថ្ងៃអាទិត្យ ស្របពេលមានភាពតានតឹង នៅស៊ីរី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu នៅក្នុងទីក្រុង Munich នាថ្ងៃអាទិត្យសប្ដាហ៍នេះ នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត Interfax នៅថ្ងៃសុក្រ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរុស្ស៊ី បានធ្វើការរិះគន់ចំពោះសេចក្តីថ្លែងការណ៍ ពីទីក្រុងអង់ការ៉ា ស្តីពីតំបន់ Idlib ប្រទេសស៊ីរី ក្រោយពីប្រទេសតួកគី បាននិយាយថា ខ្លួននឹងប្រើប្រាស់កងកម្លាំង ប្រឆាំងនឹងក្រុមឧទ្ទាម ដែលរំលោភបំពានបទឈប់បាញ់គ្នា នៅក្នុងតំបន់។

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាពជាប់គាំងរវាង ប្រទេសតួកគីនិងរុស្ស៊ី ជុំវិញការកើនឡើងនៃ ប្រតិបត្តិការវាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយដល់ផែនការទួកគីដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីលរុស្ស៊ីនោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top