ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ពិភាក្សាគ្នាអំពីការដោះលែង អ្នកទោស

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីពី ការដោះលែងពលរដ្ឋអ៊ុយក្រែន ដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៊ី នៅអ៊ុយក្រែនភាគខាងកើត និងតំបន់គ្រីមា នេះបើយោងតាមសម្តី ការិយាល័យប្រធានាធិបតីអ៊ុយក្រែន និយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ។

មេដឹកនាំទាំងពីររូបនេះ តាមសេចក្តីរាយការណ៍ ក៏បានធ្វើការពិភាក្សាគ្នផងដែរ អំពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំបន្ទាប់នៃមេដឹកនាំរបស់ប្រទេសអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងប្រទេសបារាំង នៅក្នុងទម្រង់មួយ ដែលគេហៅថា Normandy។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានធ្លាក់ចុះជាខ្លាំង ក្រោយប្រទេសរុស្ស៊ី បានដាក់តំបន់គ្រីមាឲ្យជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ និងធ្វើការគាំទ្រដល់យុទ្ធជនបំបែកខ្លួន នៅក្នុងតំបន់ Donbass នៅក្នុងសង្គ្រាមមួយ ដែលសម្លាប់មនុស្សជាង ១៣.០០នាក់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×